របៀបបង់បុព្វលាភធានារ៉ាប់រងតាមរយៈកម្មវិធី App ក្នុងទូរស័ព្ទដៃរបស់ធនាគារសហការណ៍

ខាងក្រោមនេះ គឺជាដំណាក់កាលនីមួយៗនៃការទូទាត់បុព្វលាភធានារ៉ាប់រង តាមរយៈកម្មវិធីលើទូរស័ព្ទដៃ របស់ធនាគារសហការណ៍៖

 

 • បង់បុព្វលាភធានារ៉ាប់រងតាមធនាគារ អេប៊ីអេ​ (ABA)

 

 1. ជំហ៊ានទី១៖ ចូលទៅកាន់កម្មវិធី ABA App ក្នុងទូរស័ព្ទដៃ របស់លោកអ្នក រួចចុច ទូទាត់ប្រាក់ (Payments)
 2. ជំហ៊ានទី២៖ ជ្រើសរើសយក ធានារ៉ាប់រង (Insurance)
 3. ជំហ៊ានទី៣៖ ជ្រើសរើសយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance
 4. ជំហ៊ានទី៤៖ បំពេញលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់ រួចបំពេញចំនួនទឹកប្រាក់ (Amount) បន្ទាប់មកចុច បង់ឥឡូវ (Pay Now)
 5. ជំហ៊ានទី៥៖ ផ្ទៀងផ្ទាត់ ចំនួនទឹកប្រាក់ (Amount) លេខបណ្ណសន្យារ៉ាប់រង និងឈ្មោះម្ចាស់បណ្ណសន្យារ៉ាប់រង បន្ទាប់មកចុច បញ្ជាក់ (Confirm)
 6. ជំហ៊ានទី៦៖ វាយបញ្ចូលលេខកូដសម្ងាត់4ខ្ទង់ របស់គណនីធនាគារលោកអ្នកជាការស្រេច។
 • បង់បុព្វលាភធានារ៉ាប់រងតាមធនាគារឯកទេស វីង (Wing)

 

 1. ជំហ៊ានទី១៖ ចូលទៅកាន់កម្មវិធី​ Wing App ក្នុងទូរស័ព្ទដៃ របស់លោកអ្នក ហើយចុចបង់វិក្កយបត្រ (Bills Payment)
 2. ជំហ៊ានទី២៖ ជ្រើសរើសយក ធានារ៉ាប់រង (Insurance)
 3. ជំហ៊ានទី៣៖ ជ្រើសរើសយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance (Cambodia) Plc.
 4. ជំហ៊ានទី៤៖ បំពេញលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់  រួចបំពេញចំនួនទឹកប្រាក់(Amount) បន្ទាប់មកចុច បង់ (Pay)
 5. ជំហ៊ានទី៥៖ ផ្ទៀងផ្ទាត់ ចំនួនទឹកប្រាក់ (Amount) លេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) បន្ទាប់មកចុច បន្ត (Continue)
 6. ជំហ៊ានទី៦៖ វាយបញ្ជូលលេខកូដសំងាត់4ខ្ទង់ របស់គណនីធនាគាលោកអ្នកជាការស្រេច។
 • បង់បុព្វលាភធានារ៉ាប់រងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK)

 

 

 1. ជំហ៊ានទី១៖ លោកអ្នកត្រូវមានគណនីជាមួយនឹង ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ​​សូមដោនលោត កម្មវិធី​ AMK Mobile ក្នុងទូរស័ព្ទដៃរបស់លោកអ្នក
 2. ជំហ៊ានទី២៖ ជ្រើសរើសយក​ ទូទាត់ប្រាក់(Payments)
 3. ជំហ៊ានទី៣៖ ជ្រើសរើសយក​ បង់វិក្កយបត្រ (Bills Payment)
 4. ជំហ៊ានទី៤៖ ស្វែងរក ឈ្មោះក្រុមហ៊ុន Forte Life Assurance (Cambodia) Plc.
 5. ជំហ៊ានទី៥៖ ជ្រើសរើស លេខគណនី​  រួចវាយបញ្ជូលលេខបណ្ណសន្យារ៉ាប់រងអាយុជីវិត (Policy Number) 12ខ្ទង់ ហើយនឹងសរសេរ  ចំណាំ (Remarks) (ឈ្មោះអតិថិជន)
 6. ជំហ៊ានទី៦៖ វាយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវបង់ ហើយចុច បន្ត (Continue) ជាការស្រេច។
 • បង់បុព្វលាភធានារ៉ាប់រងតាមធនាគារ អេស៊ីលីដា (ACLEDA)

 

 1. ជំហ៊ានទី១៖ ចូលក្នុងកម្មវិធីអេស៊ីលីដាទាន់ចិត្ត ជ្រើសរើសយក “បង់ប្រាក់“Payments”  
 2. ជំហ៊ានទី២៖ ដាក់ម្រាមដៃ ឬផ្ទៃមុខតាមកាមេរ៉ា ឬបញ្ចូលលេខសម្ងាត់ (PIN) 6ខ្ទង់
 3. ជំហ៊ានទី៣៖ ជ្រើសរើសយក “វិក្កយបត្រក្រុមហ៊ុនធានារ៉ាប់រង“Insurance Bill”
 4. ជំហ៊ានទី៤៖ ជ្រើសយក ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍(ខេមបូឌា) ​ម.ក​ Forte Life Assurance (Cambodia) Plc.
 5. ជំហ៊ានទី៥៖ ជ្រើសរើស លេខគណនី រួចបញ្ចូលព័ត៌មាន លេខបណ្ណសន្យារ៉ាប់រង (Policy Number) 12ខ្ទង់ វាយបញ្ចូលចំនួនទឹកប្រាក់ដែលត្រូវបង់ រួចចុច យល់ព្រម “OK”
 6. ជំហ៊ានទី៦៖ ផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “យល់ព្រម“Confirm”
 7. ជំហ៊ានទី៧៖ ប្រតិបតិ្តការទទួលបានជោគជ័យ